ខេត្តផ្សារដែក
ដោយ ព្រះតេជព្រះគុណ ថាច់ ប្រីជា គឿន
សារព័ត៌មានព្រៃនគរ
ផ្សារដែក គឺជាខេត្តខ្មែរមួយនៅដែនដីកម្ពុជាក្រោមមុនសម័យស្តេចយួនចូល ឈ្លានពានកម្ពុជាក្រោមខេត្តមួយនេះឋិតនៅ ក្នុងទឹកដីកំពង់ហ្លួង (ខេត្ត មាត់ជ្រូកបច្ចុប្បន្ន) នៃអាណាចក្រចេន ឡាទឹកលិច ។ សម័យអាណានិគមនិយមបារាំង ផ្សារដែកគឺជានិគមមួយក្នុងចំណោមនិគមទាំងបី នៃខេត្តមាត់ ជ្រូក (An Giang) និងក្រោយមកបានក្លាយជាខេត្ត តាមកិច្ចព្រមព្រៀងរបស់សហព័ន្ធឥណ្ឌូចិន ដើម្បីសម្រេចធ្វើការផ្លាស់ប្តូររដ្ឋបាល ភូមិសាស្ត្រពីនិគមទៅជាខេត្ត ។ បច្ចុប្បន្ន ផ្សារដែក គឺជាទីរួមខេត្តនៃ ខេត្តដុងថាប (Đồng Tháp) ។
ជនជាតិយួន ហៅឈ្មោះ ខេត្តផ្សារដែក ទៅតាមភាសាខ្មែរមិនច្បាស់ថា ខេត្តសាដែក ដែលអក្សរ យួនសរសេរថា «Sa Đéc» ។
ដងវិថីមួយដែលស្ថិតនៅទីរួមខេត្តផ្សារដែក
ទីតាំងភូមិសាស្ត្រ៖
ខេត្តផ្សារដែក ខាងជើងមានព្រំប្រ ទល់ជាប់ នឹងប្រទេសកម្ពុជា ។ខាងកើតជាប់នឹងខេត្កកំពង់គោ (Long An) និងខេត្ត មេ-ស (បច្ចុប្បន្ន Tiền Giang) ។ ខាងត្បូងជាប់ខាងខេត្តលង់ហោរ (Vĩnh Long) និងទីក្រុងព្រែកឬស្សី (Cần Thơ) និងខាងលិចជាប់នឹង មាត់ជ្រូក (An Giang) ។ ពីទីរួមខេត្តផ្សារដែកទៅទីក្រុងព្រៃនគរមានចម្ងាយ ១៤០ គីឡូ ម៉ែត្រឆ្ពោះ ទៅទិសខាងត្បូង ។
ផ្ទៃដី៖
ខេត្តផ្សារដែក (Đồng Tháp) មានផ្ទៃដីចំនួន ៣.២៨៣ គីឡូម៉ែត្រការ៉េ ក្នុងនោះរួមមានផ្ទៃដីសំរាប់ធ្វើស្រែ ៤០៨,២៩៤ ha ផ្ទៃដីសំរាប់ឧស្សាហកម្ម ២៤៥,០៤៤ ហ.ត ផ្ទៃដីសម្រាប់ឈើឧស្សាហកម្ម រៀង រាល់ឆ្នាំ ៧,០៦២ ហ.ត ផ្ទៃដីចម្ការ ១៧.៥២១ ហ.ត ផ្ទៃដីសម្រាប់ដាំដុះ និង ជលផល ២,៣៣០ ហ.ត។
ប្រជាជន៖
ខេត្តផ្សារដែក មានប្រជាជនសរុប១,៦០៤,៨២២ នាក់ ក្នុងនោះប្រុសមាន ៧៧៩,៨៩៦ នាក់ ស្រីមាន ៨២៤,៩២៦នាក់ អ្នកដែករស់នៅទីប្រជុំជន មានចំនួន ២៣៧,០៤៤ នាក់ តំបន់ជនបទមាន ១,៣៦៧,៧៧៨ នាក់ ។
រដ្ឋបាលភូមិសាស្ត្រ៖
ខេត្តផ្សារដែក បច្ចុប្បន្ន ត្រូវបានរដ្ឋាភិបាលបក្សកុម្មុយនិស្តវៀតណាម បែងចែកចេញជាភូមិ ឃុំ/សង្កាត់ ស្រុក/ទីរួម ស្រុក ជាច្រើនក្នុងនោះរួមមាន ទីក្រុង ១ ទីរួមខេត្ត ១ និងស្រុកទាំង ៩ ។
ប្រវត្តិ៖
ផ្សារដែក គឺជាខេត្តខ្មែរមួយនៅដែនដីកម្ពុជា ក្រោម មុនសម័យស្តេចយួនចូលឈ្លានពានកម្ពុជា ក្រោម ខេត្តមួយនេះឋិតនៅក្នុងទឹកដីកំពង់ហ្លួង (ខេត្ត មាត់ជ្រូកបច្ចុប្បន្ន) នៃអាណាចក្រចេន ឡា ទឹក លិច ។ សម័យអាណានិគមនិយមបារាំង ផ្សារដែកគឺជានិគម មួយក្នុងចំណោមនិគមទាំងបី នៃខេត្តមាត់ជ្រូក (An Giang) និងក្រោយមកបានក្លាយជាខេត្តតាមកិច្ចព្រម ព្រៀងរបស់សហព័ន្ធ ឥណ្ឌូ ចិន ដើម្បីសម្រេចធ្វើការ ផ្លាស់ប្តូររដ្ឋបាលភូមិសាស្ត្រពីនិគមទៅជាខេត្ត ។
សម័យអាណានិគមនិយមបារាំងឬ សម័យកូស័ងស៊ីន (Cochin China)៖
ក្រោយពេលបារាំងបានចូលធ្វើអាណានិគមបាន ៣ ខេត្តនៅដែនដី កម្ពុជាក្រោមឆ្នាំ ១៨៦៧ គឺ នៅឆ្នាំ ១៨៦៨ ទឹកដីខេត្តផ្សារដែកគឺជានិគមមួយ ក្នុងចំណោមនិគមទាំងបីនៃខេត្តមាត់ជ្រូក (An Giang) ។
និគមទាំងបីនៃខេត្តមាត់ជ្រូកមុនសម័យបារាំងចូល ត្រួតត្រារួមមាន ៖
- និគមមាត់ជ្រូក (Châu Đốc)
- និគមផ្សារដែក (Sa Đéc)
- និគមឃ្លាំង (Ba Xuyên)
ឆ្នាំ ១៨៧៦ ផ្សារដែក បានក្លាយទៅជានិគម(arrondissement ) ឋិតនៅក្នុងចំណោះខេត្តលង់ ហោរ (Vĩnh Long) ដែលត្រូវបានបង្កើតឡើងដោយបារាំង ។
ក្នុងអំឡុងឆ្នាំ ១៨៧៦ ដល់ ១៨៨៩ ផ្សារដែកមានប្រជាជនសរុប ១០២,៤២១ នាក់ ។
យោងតាមកិច្ចព្រមព្រៀងថ្ងៃទី ២០ ខែធ្នូ ឆ្នាំ ១៨៩៩ របស់សហភាពឥណ្ឌូចិន ដើម្បីធ្វើការប្តូររដ្ឋបាលភូមិសាស្ត្រ គឺថ្ងៃទី ០១ ខែមករា ឆ្នាំ ១៩០០ និគមផ្សារដែក ត្រូវបានក្លាយទៅជាខេត្តផ្សារដែក ដោយមានទីរួមខេត្តមួយឈ្មោះថារួមខេត្តផ្សារដែក ។
ចំនួនប្រជាជនខេត្តផ្សារដែក កាលពីឆ្នាំ ១៩០១ មាន ១៨២,៩២៤ នាក់ និង ឆ្នាំ ១៩២០ មាន ២០៣,៥៨៨នាក់ ។