ភូមិសាស្ដ្រកម្ពុជាក្រោម៖ ខេត្តពលលាវ


ខេត្តពលលាវ

ដោយ ព្រះតេជព្រះគុណ ថាច់ ប្រីជា គឿន

សារព័ត៌មានព្រៃនគរ

ពល​លាវ ជា​ខេត្ត​មួយ​នៃ​ដែនដី​កម្ពុជា​ក្រោម ឋិត​នៅ​តំបន់ ដែនដី​សណ្ត​ទន្លេមេគង្គ  ។ ខេត្ត​ពល​លាវ សម្បូរ ដោយ ភោគផល​កសិកម្ម មាន​ចំការ ដំណាំ​ស្រែ​ស្រូវ ស្រែអំបិល ជលផល​ទឹកសាប​ទឹក ប្រៃ និង​រចនាសម្ព័ន្ធ ធារាសាស្ត្រ ធម្មជាតិ​ខ្វាត់ខ្វែង ។

ទិដ្ឋភាពខេត្តពលលាវ ។

ពល​លាវ ស្ថិតនៅ​បែក​ខាងលិច​នៃ​ដែនដី​កម្ពុជា​ក្រោម មជ្ឈមណ្ឌល​នៃ​ខេត្ត​នេះ​គឺ ទី​រួម​ខេត្ត​ពល​លាវ (​យួនៈ​thị xã Bạc Liêu) ។ ពី​ទី​រួម​ខេត្ត​ពល​លាវ​ទៅ​ទីក្រុង​ព្រៃនគរ (Sài Gòn Ho Chi Minh ) មាន​ចម្ងាយ ២៨០ គ​.​ម​. តាមផ្លូវ​ជាតិ លេខ ១ A ។​

ទីតាំង​ភូមិសាស្ត្រ៖

ពល​លាវ មាន​ព្រំប្រទល់​ខាងជើង​ជាប់​នឹង​ខេត្ត​ព្រែក​ឬ​ស្សី  (Cần Thơ) ទិសឦសាន​ជាប់​នឹង​ខេត្ត​ឃាំ្ល​ង (Sóc Trăng) ពាយ័ព្យ​ជាប់​នឹង​ខេត្ត​ក្រមួនស ( Kiên Giang ) នីរ​តី​ជាប់ នឹង​ខេត្ត​ទឹកខ្មៅ ( Cà Mau ) ខាងកើត​និង​ទិស    អាគ្នេយ៍​ជាប់ នឹង​ឈូង​សមុទ្រ​ចិន ដែលមាន​ឆ្នេរ​ប្រវែង ៥៦ គ​.​ម​. ។​

ផ្ទៃដី៖

ខេត្ត​ពល​លាវ មាន​ផ្ទៃដី​ទំហំ ២៥២០,៦ គម​២ ។​

រដ្ឋបាល​ភូមិសាស្ត្រ៖

ខេត្ត​ពល​លាវ ( Bạc Liêu ) ត្រូវបាន​បក្សកុម្មុយនិស្ត​វៀតណាម​បែង​ចែកជា ៦ ស្រុក និង ទី​រួម​ខេត្ត ១ ។ ក្នុងនោះ​មាន ៦៤ ឃុំ / សង្កាត់ / ទីរួមស្រុក និង មាន​វត្ត​ខ្មែរ​ចំនួន ២២ វត្ត ។​

ស្រុក​ទាំង ៦ គឺ ៖

  • ស្រុក​វាល​ភ្លង់ Phước Long

  • ស្រុក​ក្បាលក្រពើ Hồng Dân

  • ស្រុក​ព្រែក​ជ្រៅ Vĩnh Lợi

  • ស្រុក​យ៉ា​រ៉ា​យ Giá Rai

  • ស្រុក​កោះ​ម្ហាត Đông Hải

  • ស្រុក​ពុតធ្លេ Hòa Bình

(​បង្កើត​ថ្មី ខែកក្កដា ឆ្នាំ ២០០៥ )

វត្ត​អារាម​ពុទ្ធសាសនា​ថេរវាទ​ខ្មែរ​ខេត្ត​ពល​លាវ​មាន ២២ គឺ ៖

  • .​វត្ត​យ៉ា​រ៉ា​យ​ចាស់​

  • .​វត្ត​យ៉ា​រ៉ា​យ​ថ្មី​

  • .​វត្ត​ហូ​ផុង​ចាស់​

  • .​វត្ត​ហូ​ផុង​ថ្មី​

  • .​កាយ​ខ្វាង​

  • .​ង៉ាង​យឿ​

  • .​វត្ត​ខ្មា​រង​

  • .​វត្ត​ខ្វែង​ដង្ហិត​

  • .​វត្ត​ក្បាលក្រពើ​

  • ១០.​វត្ត​កោះធំ​

  • ១១.​វត្ត​កោះ​ដូង​

  • ១២.​វត្ត​គម្ពីរ​សាគរ​សិរី (​ដើម​ពោន​)

  • ១៣.​វត្ត​តា​ខា​

  • ១៤.​វត្ត​ពល​លាវ​ថ្មី​

  • ១៥.​វត្ត​គម្ពីរ​សាគរ​ព្រែក​ជ្រៅ​

  • ១៦.​វត្ត​ឃោ​សិ​តា​រាម ( ពល​លាវ​ចាស់ )

  • ១៧.​វត្ត​បុប្ផារាម ( ខ្វែង​បបែល​កណា្ត​ល​)

  • ១៨.​វត្ត​ខ្វែង​បបែល​ថ្មី​

  • ១៩.​វត្ត​កោះ​មួយ​ហ័​ត្ថ (​កោះ​ម្ហាត )

  • ២០.​វត្ត​ពុតធ្លេ​ថ្មី​

  • ២១.​វត្ត​ពុតធ្លេ​ចាស់​

  • ២២.​វត្ត​អណ្តូង​ចេក​

ប្រជាជន៖

តាម​ជំរឿន​របស់​រដ្ឋអំណាច​វៀតណាម​ក្នុង​ ឆ្នាំ ២០០៤ ខេត្ត​ពល​លាវ​មាន​ប្រជាជន​សរុប ៧៨៦. ២០០ នាក់ ៣០០,/​គម ២  ។ ការធ្វើជំរឿន​ក្នុង​ឆ្នាំ ១៨៨៨() (​សម័យ​បារាំង​ត្រួតត្រា​) ប្រជាជន​ខ្មែរ នៅ​ខេត្ត​ពល​លាវ (Bac Lieu) មាន​ចំនួន ១០.៦៧៣ នាក់​។​

ប្រ​វត្ត​សង្ខេប​៖

ខេត្ត​ពល​លាវ សព្វថ្ងៃ​យួន​ហៅថា បាក​លីវ ( Bạc Liêu ) ។ ពាក្យ​ថា ពល​លាវ បានកើត​មាននៅ តំបន់​នេះ​តាំងពី ២០០០() ឆ្នាំមុន​គ្រឹស​ក​រាជ​ដែល មានរឿង​ព្រេង​និទាន​សរសេរ​ដោយ​ដៃ របស់​ព្រះ ភិក្ខុ ថាច់ ប៉ាង ដំណាល​ថា​៖

កាលពីព្រេងនាយ​មាន​រាជ បុត្រ​មួយ​អង្គជា​បុត្ត នៃ​មហាក្សត្រ​នគរ​គោកធ្លក​បាន រៀប​អភិសេក​ជាមួយ​បុត្រី នៃ​ស្តេច​នគរ​ចម្ប៉ា​សាក់ ( លាវ ) ។​

ចំណេរ​ក្រោយមក គូ​ស្វាមីភរិយា​ទាំងនេះ​ត្រូវបាន​មហាក្សត្រិយានី​ទី ២ នៃ​នគរ​ចម្ប៉ា​សាក់​និរទេស ចេញពី​នគរ ដោយ​បណ្តែត តាម​សំពៅ​អម ដោយ ពោងពាយ​ចំនួន ២ ដែលមាន​បរិវារ ជា​ជន សាមញ្ញ ៥០០ នាក់ និង​ជា​ទាហាន ៥០០ នាក់ ។​

ក្បួន​និរទេស បាន​បណ្តែត​មកដល់​ជិត​កោះ​មួយ នៅ​ដែនដី​សណ្ត​ដែល​កាន់កាប់​ដោយ​អ្នកនេសាទ​ស្រាប់តែ មាន​ខ្យល់ព្យុះ បក់បោក​យ៉ាង​ខាំ្ល​ង បណ្តាល​ឲ្យ​សំពៅ និង​ពោងពាយ​ទាំងពីរ ត្រូវ​រសាត់ អណ្តែត​បែកខ្ញែក​ពីគ្នា​ហើយក៏​ទៅ ទើ​នៅលើ​កោះ​ចំនួន ៣ ដាច់ ដោយឡែក​ពីគ្នា ។​

កោះ​អ្នកនេសាទ​ដែល​ព្រះអង្គម្ចាស់​នគរ​ គោកធ្លក និង​ព្រះ​ក្ស​ត្រី​ចម្ប៉ា​សាក់ គឿង​សំពៅ​ជាប់​នៅ ។ ចំណេរ​ក្រោយមក​កោះ​នោះ ក៏បាន ក្លាយជា​ទីតាំង​នៃ​ស្រុក​បាសាក់ ( ប្រហែលជា ទីទួល​នៃ​ខ្ទម អ្នកតា បាសាក់​ជាប់​នឹង​វត្ត​ហ្លួង​ប៉ា​សាក់ ( បាយ​ឆៅ ) នៅ ស្រុក​បាយ​ឆៅ (Mỹ Xuyên)  ខេត្ត​ឃ្លាំង សព្វថ្ងៃ ។​

ចំណែក​ពោងពាយ​ទីមួយ​ផ្ទុក​ដោយ​ទាហាន​ ជនជាតិ​លាវ​ចំនួន ៥០០ នាក់ ក៏បាន​រសាត់​ទៅ ទើ​នឹង​កោះ មួយទៀត​ស្ថិត នៅ​ពី​ខាងលិច កោះ អ្នកនេសាទ (​បាសាក់​) ហើយ​ចំណេរ​ក្រោយ មក​អ្នកស្រុក ក៏បាន​ហៅ​កោះ​នោះ​ថា “ កោះ​ពល​លាវ “​និង​បន្ទាប់មក​កោះ ( តំបន់ ) នោះ​នៅសល់ ត្រឹម​ពាក្យ​ថា ពល​លាវ​() គឺជា​ទីតាំង​ទី​រួម ខេត្ត​ពល លាវ​សព្វថ្ងៃ ។ រីឯ​ពោងពាយ​ទី ២ ផ្ទុក​ដោយ មនុស្ស​ចំនួន ៥០០ នាក់​មាន​ទាំង​ជ​នស​ម័​ញ​និង កវី​បណ្ឌិត​ផង​នោះបាន​រសាត់ ទៅ​ទើ​ឯ​កោះ​មួយ​ផ្សេងទៀត ដែល​ស្ថិតនៅ ពី​ខាងត្បូង​កោះ​អ្នក​នេ  សាទ ( កោះ​បាសាក់ ) ។​

ផែនទីខេត្តពលលាវ ។

ចំណេរ​ក្រោយមក​អ្នក ស្រុក​ហៅ​កោះ​នោះ ថា “ កោះ​គ្រូ​លាវ “ ។ កោះ​គ្រូ​លាវ សព្វថ្ងៃ​គឺ​ភូមិ ព្រែកកុយ (​គយ​) នៃ​តំបន់​ដងក្តោង​នៃ ខេត្ត​ឃ្លាំង នេះឯង  ។​

ខេត្ត​ពល​លាវ ក្នុង​រជ្ជកាល​ព្រះបាទ​អង្គ​ច័ន្ទ​ទី ១ ក្នុងអំឡុង គ​.​ស​. ១៥៥១ ត្រូវបាន​ចាត់ ជា​មណ្ឌល រដ្ឋបាល​មួយ ដោយ​ស្និទ្ធ ភូបាល​នាម តាត ក្នុង ចំណោម​មណ្ឌលរដ្ឋបាល​ទាំង ៥ នៅ ស្រុក​បាសាក់ ដោយ​ឲ្យ​ឈ្មោះថា ខេត្ត “​ពល​លាវ​()“ ដែលមាន វិសាលភាព លាតសន្ធឹង​ពី​ទន្លេបាសាក់​ទៅដល់​ជ្រោយ​ខ្មែរ ( ទឹកខ្មៅ ) ពួក​អតីត​អ្នក​ដំ ណើ​រ​ព័រ​ទុយ ហ្គេ​បានដាក់​ឈ្មោះថា “​ជ្រោយ Cambodia “ ។​

ក្នុង​របប​អាណានិគម​បារាំង ( ១៨៦២ – ១៩៤៨ ) ការធ្វើជំរឿន​នៅ​ឆ្នាំ ១៨៨៨ ខេត្ត​ពល​លាវ មាន​ប្រជាជន​ខ្មែរ​រស់នៅ​ចំនួន ១០.៦៧៣ នាក់ ។​

ខេត្ត​ពល​លាវ ក៏ដូចជា​ខេត្ត​ដទៃទៀត​ដែរ​នៃ ដែនដី​កម្ពុជា​ក្រោម​ត្រូវបាន​របូត​ពី​ការ​គ្រប់​គ្រង់​របស់ ប្រទេស​កម្ពុជា​នៅ​ឆ្នាំ ១៩៤៩ ។​

ខេត្ត​ពល​លាវ ត្រូវបាន​ប្តូរ​ឈ្មោះ​និង​ចាត់ជា​ខេត្ត “ Bạc Liêu “ នៅ​ថ្ងៃទី ០១ ខែមករា ឆ្នាំ  ១៩០០ តាម​សេចក្តីសម្រេច​របស់ ទេសាភិបាល​បារាំង ចុះ​ថ្ងៃ ទី ២០ ខែធ្នូ ឆ្នាំ  ១៨៩៩ ។​

ឆ្នាំ​១៩០៤ ពល​លាវ មាន​ចំណុះ​ស្រុក ៣ គឺ ៖

  • ស្រុក​ព្រែក​ជ្រៅ Vĩnh  Lợi

  • ស្រុក​ជ្រោយ​ញក៍ Vĩnh Châu

  • ស្រុក​ទឹកខ្មៅ Cà Mau  ។​

ឆ្នាំ ១៩១៤ បង្កើត​ថែម​មួយ​ស្រុក​ទៀត​គឺ ស្រុក​សា​រ៉ា​យ ( Gia Rai ) ។​

ឆ្នាំ ១៩៤៧ ស្រុក​វាល​ភ្លង់ ( Phứơc Long ) ត្រូវបាន​កាត់​ពី​ខេត្ត​ក្រ មួ​នស មក​បញ្ចូល​នឹង​ខេត្ត ពល​លាវ   ថែម​មួយទៀត រីឯ​ស្រុក ទឹកខ្មៅ ( Cà Mau ) ត្រូវបាន​បង្កើតជា​ខេត្ត ដោយឡែក​មួយ​ហៅថា ខេត្ត​កា​ម៉ា​វ ។​

ថ្ងៃទី ២២ ខែតុលា ឆ្នាំ ១៩៥៦ ក្រោម​របប​យួន​សេរី បាន​បញ្ចូល​ខេត្ត​ទាំងពីរ គឺ​ឃ្លាំង ( Sóc Trăng ) និង​ខេត្ត​ពល​លាវ ( Bạc Liêu ) ចូល​តែ មួយ​ហៅថា បា​ស្វៀ​ង ( Ba Xuyên ) ។​

ថ្ងៃទី ៨ ខែកញ្ញា ឆ្នាំ ១៩៦៤ ខេត្ត ពល​លាវ​ត្រូវបាន​បំបែកចេញ ជា​ខេត្ត​ពល​លាវ​ដដែល ដែល​រួមមាន ៤ ស្រុក​៖

  •     ស្រុក​សា​រ៉ា​យ (Giá Rai )

  •     ស្រុ​ល​វាល​ភ្លង់ (Phứơc Long )

  •     ស្រុក​ព្រែក​ជ្រៅ (Vinh Lợi )

  •     ស្រុក​ជ្រោយ​ញក៍ (VĩnhChâu)​។​

ក្រោយរ​បបក​ម្មុយ​និ​ស្ត​យួន​បាន​ឡើងកាន់ ​អំណាច នៅ​ឆ្នាំ ១៩៧៦ ខេត្ត​ពល​លាវ ( Bạc Liêu )  និង​ខេត្ត​ទឹកខ្មៅ ( អាង ស្វៀ​ង  An Xuyen ) ត្រូវបាន​ច្របាច់​បញ្ចូល​តែមួយ​មាន ឈ្មោះថា មិញ​ហាយ ( Minh Hai ) ។​

ថ្ងៃទី ០៦ ខែវិច្ឆិកា ឆ្នាំ ១៩៩៦ ខេត្ត​ម៉ិ​ញ​ហាយ (Minh Hải) ត្រូវបាន​ចែកជា ២ ខេត្ត​វិញ​មាន ឈ្មោះថា ពល​លាវ (Bạc Liêu) និង​ទឹកខ្មៅ (Cà Mau)

ឯកសារយោង​៖

() រឿងរ៉ាវ​ទឹកដី​កម្ពុជា​ក្រោម​របស់លោក ទៀ ថេ​ន (២០០៥) ទំព័រ​១៤៨ ។​

()​រឿងរ៉ាវ​ទឹកដី​កម្ពុជា​ក្រោម​របស់ លោក ទៀ ថេ​ន (២០០៥) ទំព័រ​១៤៦ ។​

()NguoiViet Goc Mien របស់ Lê Hương (១៩៦៩) ទំព័រ ២៥៤ ។​

()​រឿង​រ៉ាង​ទឹកដី​កម្ពុជា​ក្រោម​របស់  លោក ទៀ​ថេ​ន ( ២០០៥ ) ទំព័រ  ១៥៤ ។​

() រឿងរ៉ាវ​ទឹកដី​កម្ពុជា​ក្រោម​របស់លោក ទៀ ថេ​ន (២០០៥) ទំព័រ​១៦៨ ។​

()Website: http://www.vi.wikipedia.org​

Advertisements

About Bona

បណ្ដាញសម្រាប់ទំនាក់ទំនង ចែករំលែក ពិភាក្សា ពីជ្រុងមួយនៃប្រទេសកម្ពុជា
This entry was posted in ភូមិសាស្ដ្រកម្ពុជាក្រោម and tagged , , , , , , , , . Bookmark the permalink.

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s