ភូមិសាស្ដ្រកម្ពុជាក្រោម៖ ខេត្តលង់ហោរ


ខេត្តលង់ហោរ

ដោយ ព្រះតេជព្រះគុណ ថាច់ ប្រីជា គឿន

សារព័ត៌មានព្រៃនគរ

លង់​ហោរ(​ភាសាឡាតាំង​៖ Longhor, ភាសា​យួន​៖ Vĩnh Long) ជា​ខេត្ត​មួយ នៅ​ដែនដី​កម្ពុជា​ក្រោម ។ មជ្ឈមណ្ឌល ទីប្រជុំជន​គឺ ទី​រួម​ខេត្ត​លង់​ហោរ​មាន​ប្រជាជន​ទាំងអស់ ១.០៣២.៤០០ នាក់ និង​ផ្ទៃ​សរុប​១.៤៧៥ គីឡូ​ម៉​ត្រ​ក្រឡា ។

ទិដ្ឋភាពខេត្តលង់ហោរ ។

ទីតាំង​ភូមិសាស្ត្រ​៖

ខេត្ត​លង់​ហោរ​ឋិត នៅ​ចំ​កណ្តាល​ដៃ​ទាំងពីរ​នៃ​ទន្លេមេគង្គ គឺ​ទន្លេបាសាក់ និង​ទន្លេ​លឿង ខាងកើត ជាប់​នឹង​ខេត្ត​កំពង់ ឫស្សី ទិសអាគ្នេយ៍​ជាប់ នឹង​ខេត្ត​ព្រះ​ត្រពាំង ទិស​ខាងលិច ជាប់​នឹង​ទីក្រុង​ព្រែក​ឫស្សី ទិសពាយ័ព្យ​ជាប់ នឹង​ខេត្ត ប្រា សាទ​ប​ណ្ឌ​ប (Đồng Tháp) ទិស​ខាងជើង​ជាប់ នឹង​ខេត្ត តៀង​យ៉ាង (Tiền Giang) (​ខេត្ត​ថ្មី​ដែល​យួន ទើប បង្កើត​)​។​

ផ្ទៃដី​៖

ខេត្ត​លង់​ហោរ​មាន​ផ្ទៃដី​សរុប ១.៤៧៥ គីឡូ ម៉ែត្រក្រឡា ក្នុងនោះ​ផ្ទៃដី​សម្រាប់​៖

  • កសិកម្ម ២១៦.៣២៨  ha

  • ដើមឈើ​ឧស្សាហកម្ម   មាន ២.១៧៦ ha

  • ជលផល​មាន ១.២២៦ ha ។​

    ប្រជាជន​៖

    ប្រជាជន​ទូទាំង​ខេត្ត​សរុប ១.០២៣.៤០០ នាក់ ក្នុងនោះ​ស្រី​មាន ៤៩៦.៦០០ នាក់ ប្រុស​មាន ២២៦.៨០០ នាក់ ។​

     រដ្ឋបាល​ភូមិសាស្ត្រ​៖

    ខេត្ត​មានស្រុក​/​ទី​រួម​ខេត្ត​ចំនួន ៧ គឺ​៖

    • .ទី​រួម​ខេត្ត​លង់​ហោរ(thị xã Vĩnh Long)

    • .ស្រុក​លង់​ហោរ(huyện Long Hồ)

    • .ស្រុក​កំពប់​តែ​អុង(huyện Trà Ôn)

    • .ស្រុក​កំពង់តែ​អុង (huyên Măng Thít)

    • .ស្រុក​កំពង់​រលីង(huyện Vũng Liêm)

    • .ស្រុក​ផ្សារ​ថ្មី(huyện Tam Bình)

    • .ស្រុក​អង្គុលី(huyện Bình Minh)

    ខេត្ត​មាន​ទីរួមស្រុក  ឃុំ​/​ខណ្ឌ ទាំងអស់​ចំ នួន ១០៧ ក្នុងនោះ​ទីរួមស្រុក​/​ខណ្ឌ មាន​ចំនួន ១៣  ឃុំ​មាន​ចំនួន ៩៤ និង ភូមិ និង​តំបន់ មាន​ចំនួន ១០៨ ។​

    វត្ត​អារាម​ព្រះពុទ្ធសាសនា​ខ្មែរក្រោម​នៅ​ខេត្ត​លង់​ហោរ​មាន ១៣ វត្ត​គឺ​៖

    • .វត្ត​បូព៌ា​ម្រឹគ​កប្បព្រឹក្ស(​សង់​ច្រវា​ចាស់​)

    • .​វត្ត​សាល​វន​ឧទ្យាន (​ព្រែក​ឈូក​)

    • .វត្ត​អម្ពវ័ន​មុនី(​ស្វាយ​)

    • .វត្ត​ទេព​មង្គល(​អ​ន្ទិ​ព្វ​)

    • .វត្ត​បទុម​បុប្ផា​សារា​វន្ត​វង្ស(​សង់​ច្រវា​ថ្មី​)

    • .វត្ត​សេរី​ដួន​ល្អ(​ដួន​ល្អ​)

    • .វត្ត​ប្រជុំ​ពល​មង្គលបុរី(​ទ្រនំ​សេក​)

    • .វត្ត​កំពង់​រាជ​បុប្ផា(​អង្គុលី​ថ្មី​)

    • .វត្ត​អង្គុលី​រាជា​សេរី​ឧ​ត្ត​ម(​អង្គុលី​ចាស់​)

    • ១០.វត្ត​សែន​សេរី​ស​ត្ថា(​តា​សែន​)

    • ១១.វត្ត​មង្គល​បូរី(​ព្រែក​គោល​)

    • ១២.វត្ត​សេរី​មង្គល(​តា​ឆាយ​)

    • ១៣.វត្ត​សង្ឃ​មង្គល(​កំពង់​រលេ​ម​)

    សូមបញ្ជាក់ថា ពាក្យ​នៅក្នុង​វង់ក្រចក (….) គឺ ឈ្មោះ​វត្ត​ដែល​គេ​និយម​ហៅ ចំណែក​ក្រៅ​វង់ក្រចក​គឺ​នាម  ប​ញ្ញ​តិ​របស់​វត្ត ។​

    Advertisements

About Bona

បណ្ដាញសម្រាប់ទំនាក់ទំនង ចែករំលែក ពិភាក្សា ពីជ្រុងមួយនៃប្រទេសកម្ពុជា
This entry was posted in ភូមិសាស្ដ្រកម្ពុជាក្រោម and tagged , , , , , , , , . Bookmark the permalink.

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s