រុក្ខជាតិវល្លិរមៀត
អត្ថបទក្រុមស្រាវជ្រាវប្រពៃណី
ទំនៀមទម្លាប់ខ្មែរ នៃវិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ
សេចក្ដីផ្ដើម
ប្រទេស កម្ពុជា ជាប្រទេសមួយឋិតនៅក្នុងតំបន់ត្រូពិច ដែលមានអាកាសធាតុក្ដៅហើយសើម ជាលក្ខណៈមួយ បង្កការងាយស្រួល ដល់ការរស់នៅរបស់ពួកសត្វទាំងឡាយ និងការរីកលូតលាស់របស់រុក្ខជាតិគ្រប់បែបយ៉ាង ។ អំណោយផលនៃអាកាសធាតុទាំងនេះ បានធ្វើឲ្យរុក្ខជាតិវល្លិរមៀត អាចដុះលូតលាស់បានល្អ ស្ទើរតែគ្រប់ទីកន្លែង បណ្ដាខេត្តនានានៃប្រទេសកម្ពុជា ។
រុក្ខជាតិ គ្រប់ប្រភេទ នាបដុះពាសពេញ នៅតាមតំបន់នានាដូចជា ខ្ពង់រាប វាលទំនាប និងតំបន់ភ្នំជាដើម ។ ប្រជាជនខ្មែរបានទាញយកផលប្រយោជន៍យ៉ាងច្រើន ពីរុក្ខជាតិទាំងនោះ មកបំពេញតាមតម្រូវការរបស់ខ្លួន ។ រុក្ខជាតិនីមួយ ៗ មានសារៈប្រយោជន៍ផ្សេងគ្នា ទៅតាមប្រភេទរបស់រុក្ខជាតិ ។ យ៉ាងណាមិញ នៅសម័យមុន រុក្ខជាតិវល្លិរមៀត ត្រូវបានប្រជាជនខ្មែរយើង យកមកផ្សែផ្សំធ្វើជាឱសថ សម្រាប់ព្យាបាលរោគ ហើយរហូតមកដល់សម័យនេះ ការយករុក្ខជាតិវល្លិរមៀតទៅផ្សំជាថ្នាំ ក៏នៅតែឃើញមានបន្តខ្លះ ៗ ដែរ គឺដោយសារប្រជាជនខ្មែរយើង នៅតែមានជំនឿលើថ្នាំបុរាណនៅឡើយ ដោយសារតែមិនចាំបាច់ ត្រូវចំណាយលុយកាក់ច្រើន ដើម្បីយកទៅទិញឱសថសម័យ ជាពិសេសកត្តាទាំងនេះហើយ ជាទម្លាប់ព្រមទាំងជាជំនឿ ដែលបានបន្សល់ទុកតាំងពីដូនតាមក ដូច្នោះហើយទង្វើទាំងនេះ បានផ្ទេរពីជំនាន់មួយទៅជំនាន់មួយទៀត រហូតដល់សព្វថ្ងៃនេះ ។ ការកាប់វល្លិរមៀត យកមកផ្សំធ្វើជាឱសថបុរាណគ្មានផលប៉ះពាល់ខ្លាំងក្លាដូចជា ការកាប់យកទៅលក់ឲ្យម្ចាស់សិប្បកម្មផលិតម្សៅវល្លិរមៀតឡើយ ព្រោះកាប់សម្រាប់តែយកមកបំពេញតម្រូវការផ្ទាល់ខ្លួនបន្តិចបន្តួច ប៉ុណ្ណោះ ។ តែទៅជាយ៉ាងនេះក៏ដោយ ក៏រុក្ខជាតិវល្លិរមៀត នៅតែត្រូវបានគេកាប់យកទៅ លក់ឲ្យម្ចាស់សិប្បកម្មផលិតវល្លិរមៀត យកទៅកែច្នៃតាមបែបវិទ្យាសាស្ត្រ ដើម្បីធ្វើឲ្យក្លាយទៅជា វត្ថុធាតុដើមដដែល ។ បច្ចុប្បន្នរុក្ខជាតិវល្លិរមៀត ជាតម្រូវការរបស់ឈ្នួញក្នុងស្រុក និងក្រៅស្រុក ដោយពួកគេ បានប្រមូលទិញពីប្រជាជន ក្នុងបរិមាណយ៉ាងច្រើន សម្រាប់ផលិតចេញជាម្សៅវល្លិរមៀត ទុកសម្រាប់លក់នៅក្នុងប្រទេសខ្លះ និងមួយចំនួនធំទៀត សម្រាប់ដឹកនាំយកទៅលក់នៅក្រៅប្រទេស ។ ក្នុងរវាងឆ្នាំ ១៩៩៤ – ២០០០ ទាំងការកាប់ និងការផលិតចេញជាម្សៅ មានសកម្មភាពខ្លាំងក្លាណាស់ តែត្រូវរាជរដ្ឋាភិបាលហាមឃាត់មិនឲ្យកាប់ និងផលិតឡើយ ព្រោះវាមានផលប៉ះពាល់ខ្លាំងណាស់ ដល់ប្រជាជន សង្គមរស់នៅ ជាពិសេសបរិដ្ឋានធម្មជាតិទាំងមូល ។
ចុចដើម្បីអានអត្ថបទបន្ដទៀត…
Like this:
ចូលចិត្ត កំពុងផ្ទុក...