សម្ដេច ជួន ណាតជា​អ្នក​ប្រាជ្ញ​កើត​ពី​សង្គម​ខ្មែរ​ដ៏​បរិសុទ្ធ — Let’s Talk Reading


សម្ដេច ជួន ណាតជា​អ្នក​ប្រាជ្ញ​កើត​ពី​សង្គម​ខ្មែរ​ដ៏​បរិសុទ្ធ គួរ​ឲ្យ​ស្ដាយ​ណាស់ ដែល​ធម្មជាតិ​មិន​អាច​មិន​ប្រែ​ប្រួល ។ ជីវិត​ដែល​កើត​ឡើង​ត្រូវ​តែ​ស្លាប់ ។ ជីវិត​សម្ដេច​ព្រះ​សង្ឃរាជ ជួន ណាត ក៏​មិន​អាច​មាន​ករណី​ពិសេស​ដែល​ធម្មជាតិ​លើក​លែង​បាន​ដែរ ព្រះ​អង្គ​បាន​លា​ចាក​លោក​នេះ​ទៅ​ដោយ​ស្ងៀម​ស្ងាត់ បន្ទាប់​ពី​បាន​បំពេញ​ព្រះ​សកម្មភាព​ក្នុង​ព្រះ​ឋានៈ​ជា​អ្នក​ប្រាជ្ញ​ខ្មែរ​ក្នុង​វិស័យ​ពហុវិជ្ជា ដើម្បី​ព្រះ​ពុទ្ធសាសនា វប្បធម៌ និង​សន្តិភាព ។ នៅ​ក្នុង​ចុង​ឆ្នាំ​ទី​៨៦ នៃ​ព្រះ​ជន្មាយុ ដែល​ត្រូវ​នឹង​ថ្ងៃ​ទី​២៤ កញ្ញា ឆ្នាំ ១៩៦៩ វេលា​ម៉ោង​២០ និង​២០ នាទី សម្ដេច​ព្រះ​សង្ឃរាជ ជួន ណាត ទ្រង់​សោយ​ទិវង្គត​ក្នុង​កណ្ដាល​ព្រះ​សកម្មភាព​របស់​ព្រះ​អង្គ ក្រោយ​ពី​ទ្រង់​ប្រឈួន​តែ​៣ ថ្ងៃ​ប៉ុណ្ណោះ ដោយ​បាន​បូជា​ព្រះ​កាយ និង​ព្រះ​សតិបញ្ញា ដើម្បី​ព្រះ​ពុទ្ធសាសនា និង​ប្រជាជាតិ​ខ្មែរ ដែល​ទ្រង់​ជា​មហា​បុរស​ស្នេហា​ជាតិ​មាតុភូមិ​យ៉ាង​មាំ ។ ពិធី​ប្រារព្ធ​ធ្វើ​បុណ្យ​ខួប ៣០ ឆ្នាំ នៃ​ការ​សោយ​ព្រះ​ទិវង្គត​សម្ដេច​ព្រះ​សង្ឃ​រាជ ជួន ណាត (២៥ កញ្ញា ១៩៦៩–២៥ កញ្ញា ១៩៩៩) បាន​ប្រព្រឹត្ត​ទៅ​នៅ​ក្នុង​បរិវេណ​នៃ​ពុទ្ធសាសនបណ្ឌិត្យ រយៈ​ពេល​៣​ថ្ងៃ គឺ​ថ្ងៃ​ទី​២៤–២៥–២៦ ខែ កញ្ញា…

via សម្ដេច ជួន ណាតជា​អ្នក​ប្រាជ្ញ​កើត​ពី​សង្គម​ខ្មែរ​ដ៏​បរិសុទ្ធ — Let’s Talk Reading

បានផ្សាយ​ក្នុង Uncategorized | បញ្ចេញមតិ

This new fabric will automatically cool you down when you get hot and sweaty — Let’s Talk Reading


Societies need to manage the changes the latest wave of technological advances will bring. That means promoting economic growth and providing an adequate welfare system.The material responds to the body’s heat and wetness to help keep us at a comfortable temperature at all times. 374 more words

via This new fabric will automatically cool you down when you get hot and sweaty — Let’s Talk Reading

បានផ្សាយ​ក្នុង Uncategorized | បញ្ចេញមតិ

Older users share more misinformation. Your guess why might be wrong. — Let’s Talk Reading


The news: Misinformation on social media is often fueled by older adults, who share fake news and dubious links more than other age groups—up to seven times more than their younger counterparts. 486 more words

via Older users share more misinformation. Your guess why might be wrong. — Let’s Talk Reading

បានផ្សាយ​ក្នុង Uncategorized | បញ្ចេញមតិ

These two brilliant economists explain hot-button issues — Let’s Talk Reading


Good Economics for Hard Times was written about a pre-COVID world, but it’s still relevant today. By Bill Gates Did you know that there’s no such thing as the Nobel Prize for Economics? 1,250 more words

via These two brilliant economists explain hot-button issues — Let’s Talk Reading

បានផ្សាយ​ក្នុង Uncategorized | បញ្ចេញមតិ

ស្វែងយល់ពីពាក្យខ្មែរ ៖ «កកែង កកោង» — Let’s Talk Reading


ថ្ងៃ​នេះ​ខ្ញុំ​លើក​យក​ពាក្យ​ជា​បរិវាស័ព្ទ​មក​បង្ហាញ​អ្នក​ទាំង​អស់​គ្នា​ជា​បន្ដ​ទៀត​។បរិវាស័ព្ទ​គឺ​ជា​ស័ព្ទ​ដែល​ប្រើ​សម្រាប់​ហែហម​ភ្ជាប់​នឹង​ស័ព្ទ​ដើម​ក្នុង​ចំណោម​កន្សោម​ពាក្យ​នីមួយៗ​⁣⁣ ពោល​គឺ​ប្រៀប ធៀប​ដូច​ជា​បរិវារ​ដើម្បី​ សម្រួល​ដល់​សម្ដី​និយាយ​ និង​សំឡេង​ពិរោះ​ផ្ដួល​តាម​សំឡេង​ស័ព្ទ​ដើម​ ឲ្យ​មាន​ភាព​ចាប់​ចុង​ជួន​សម្រួល​ដល់​ការ​ស្ដាប់​ និង​ ដើម្បី​ពន្យល់​ន័យ​សេចក្ដី​នៃ​ពាក្យ​ខាង​ដើម​ឲ្យ​ច្បាស់​។​ បរិវាស័ព្ទ​ ឬ​ ពាក្យគន្លាស់​កាត់​នេះ​យើង​មិន​ចេះ​តែ​គន្លាស់​តាម​ការ​នឹក​ឃើញ​នោះ​ទេ​ គឺ​គន្លាស់​ឲ្យ​ត្រូវ​ន័យ​នៃ​ពាក្យ​ផង​។​ជា​ទូទៅ​ក្នុង​បរិវាស័ព្ទ​នេះ​ ពាក្យ​ខាង​ដើម​ជា​ពាក្យ​ដែល​មាន​អត្ថន័យ​ រី​ឯ​ពាក្យ​ខាង​ចុង​ដែល​ត្រូវ​យក​មក​គន្លាស់​ នោះ​ឥត​មាន​អត្ថន័យ​ច្បាស់លាស់​ទេ​ គឺ​គ្រាន់​យក​មក​ដើម្បី​បញ្ជាក់​ន័យ​នៃ​ពាក្យ​ខាង​ដើម​។​ ខាង​ក្រោម​នេះ​ជា​បរិវាស័ព្ទ​នៃ​ពាក្យ​កកែង ៖​ យោង​តាម​វចនានុក្រម​សម្ដេច​ព្រះ​សង្ឃរាជ​ ជួន​ ណាត​ ទំព័រ​ ២​ ជួរខាងស្ដាំ​ បន្ទាត់​ទី ៧ ​៖​ កកែង កកោង​ (គុ. ឬ​ ន.)កិរិយា​ពុំគប្បី . កោង, ព្រហើន, ឥតមាន លំអុតលំឱន ។​ អាស្រ័យ​ហេតុ​នេះ​ បរិវាស័ព្ទ​នៃ​ពាក្យ​កកែង​ អាច​គន្លាស់​បាន​ជា​ពាក្យ​ ” កកែង​ ធ្វើ ​ឫក​ដូច​ព្រះ​ស្ដោង​” គឺ​ “កកោង​ ធ្វើ​ឫក​ដូច​ព្រះស្ដែង ​​ “ មានន័យថា សម្ដែងឫកដូចអ្នកធំសម្បើមណាស់ ។ ដោយ៖ បូណា

via ស្វែងយល់ពីពាក្យខ្មែរ ៖ «កកែង កកោង» — Let’s Talk Reading

បានផ្សាយ​ក្នុង Uncategorized | បញ្ចេញមតិ

ពិធី​បំបួស​នាគ — Let’s Talk Reading


ពិធីបំបួសនាគ ដោយ ៖ អ្នកស្រី ពេជ សល់ (គ.ស. ១៩៦៦) ពិធីបំបួសនាគអាចធ្វើនៅខែណាក៏បាន លើកលែងតែខែ ៣ ដែលព្រះសង្ឃចូលព្រះវស្សា គឺចាប់តាំងពីថ្ងៃ ១រោច ខែ អាសាធទៅ ។ ប៉ុន្តែជាទំនៀមរៀងមកពិធីបំបួសនាគហ្លួងតែងធ្វើនៅថ្ងៃ ១៥ កើត ខែអាសាធជានិច្ច គឺថាមុនថ្ងៃ កំណត់ចូលព្រះវស្សា ។ ក្នុងមួយឆ្នាំ ៗ បុត្រនៃក្រុមព្រះរាជវង្សានុវង្ស និងបុត្រនៃមន្ត្រីជន់ខ្ពស់ដែលបានចូលទៅសុំព្រះករុណាបំបួស សុទ្ធតែមានកំណត់គឺថា យកត្រឹមតែ ១២ នាក់ យ៉ាងច្រើន លើសចំនួនកំណត់នេះ អ្នកចូលទៅសុំត្រូវចាំទៅឆ្នាំមុខទៀត ។ មានដំណាលកាលពីព្រេងនាយថា មានសត្វនាគមួយដំណែងខ្លួនជាមនុស្ស ហើយចូលទៅសុំបួសយកនិស្ស័យក្នុងសំណាក់ព្រះពុទ្ធសាសនា ។ ថ្ងៃមួយលោកគ្រូប្រើលោកនេនឲ្យទៅហៅ ជួនជាពេលនោះលោកដែលជាសត្វនាគនោះ កំពុងដេកលក់ពុំដឹងខ្លួន ហើយក្លាយខ្លួនជាសត្វនាគពេនទ្រេលពេញក្នុងបន្ទប់ ។ ដំណឹងនោះ ក៏ជ្រាបទៅដល់ព្រះបរមសាស្ដា ព្រះអង្គទ្រង់បង្គាប់ឲ្យលោកនាគនោះ ចាកសិក្ខាបទទៅវិញ ដោយហេតុថា ច្បាប់ព្រះពុទ្ធសាសនាហាមមិឲ្យសត្វចូលបួសបានទេ ប៉ុន្តែដោយទ្រង់មេត្តាករុណាដល់នាគដែលមានសេចក្ដីជ្រះថ្លា នឹងសាសនាព្រះអង្គ ទ្រង់ក៏សន្យានឹងនាគថា ចាប់អំពីថ្ងៃនេះទៅ…

via ពិធី​បំបួស​នាគ — Let’s Talk Reading

បានផ្សាយ​ក្នុង Uncategorized | បញ្ចេញមតិ

ប្រវត្តិ​នៃ​ទស្សនាវដ្ដីកម្ពុជសុរិយា — Let’s Talk Reading


ក្នុង​ឱកាស​នេះ នឹង​ពណ៌នា​អំពី​ប្រវត្តិ​នៃ​ទស្សនាវដ្ដី កម្ពុជសុរិយា នៃ​ពុទ្ធសាសនបណ្ឌិត្យ ដោយ​សេចក្ដី​សង្ខេប តែ​មុន​បង្អស់ សូម​ពណ៌នា​អំពី​ពាក្យ​ថា ទស្សនាវដ្ដី នឹង​ពាក្យ​ថា កម្ពុជសុរិយា ។ អ្វី​ហៅថា ទស្សនាវដ្ដី កម្ពុជសុរិយា ? ទស្សនាវដ្ដី ជា​ពាក្យ​បាលី ប្រែ​ថា “ដំណើរ​វិល​នៃ​ការ​មើល” គឺ​ការ​មើល​ឬ​អាន​វិល​ទៅ​តាម​ពេល​កំណត់ ដែល​នឹង​ចេញ​ឲ្យ​មើល​ឲ្យ​អាន​ដូច​កំណត់​វេលា​កន្លះ​ខែ ឬ មួយ​ខែ​នឹង​ចេញ ១ លេខ​ឲ្យ​មើល យ៉ាង​នេះ​ហៅ​ថា ទស្សនាវដ្ដី បាន​ដល់​សៀវភៅ​ដែល​គេ​បោះពុម្ព​ចម្រុះ​អត្ថបទ​ចេញ​ផ្សាយ​ឲ្យ​មើល​ត ៗ គ្នា ពី​លេខ ១ ទៅ​លេខ ២ ទៅ​លេខ ៣ ជាដើម បើ​អត្ថបទ​ណា​វែង គេ​រំលែក​ចុះ​ក្នុង​សៀវភៅ​លេខ ១ ខ្លះ លេខ ២ ខ្លះ លេខ ៣ ខ្លះ ឲ្យ​ទាល់​តែ​ចប់​អត្ថបទ​នោះ ។ ទស្សនាវដ្ដី​នេះ មាន​អាការ​ចេញ​ផ្សាយ ប្រហែល​គ្នា​នឹង​សារពត៌មាន ប្លែក​គ្នា​តែ​ត្រង់​ទស្សនាវដ្ដី គេ​ចង​ជា​សៀវភៅ ឯ​សារពត៌មាន​គេ​មិន​ចង​ប៉ុណ្ណោះ…

via ប្រវត្តិ​នៃ​ទស្សនាវដ្ដីកម្ពុជសុរិយា — Let’s Talk Reading

បានផ្សាយ​ក្នុង Uncategorized | បញ្ចេញមតិ

លោកសង្ឃខ្មែរ — Let’s Talk Reading


លោកសង្ឃខ្មែរ កំណត់របស់អ្នកបកប្រែ៖ ខ្ញុំបានបកប្រែអត្ថបទនេះឡើង ដើម្បីបង្ហាញដល់អ្នកអានជាតិយើងថា តើលោកហ្វ្រង់ស្វា ម៉ារទីនី, អ្នកប្រាជ្ញបារាំងម្នាក់ បានមើលឃើញលោកសង្ឃ និងសង្គមខ្មែរ ដោយទស្សនៈបែបណា ។ ខ្ញុំចង់លើកយកទស្សនៈនោះមក ដើម្បីលាតត្រដាងអោយអ្នកអានខ្មែរយើង បានយល់ដឹងពីតម្លៃវប្បធម៌របស់សង្គមផងខ្លួន ។ ជាការពិត មានសេចក្ដីរៀបរាប់ខ្លះនៅក្នុងអត្ថបទបកប្រែនេះ ពុំបានសមស្របទៅនឹងការយល់ដឹងជាក់ស្ដែងរបស់សង្គមយើង ឬក៏ពុំក្បោះក្បាយ អស់សេចក្ដីទេ ឧទាហរណ៍ដូចជាក្នុងចំណុចរៀបរាប់អំពីការបួស ជាដើម ។ ប៉ុន្តែ ខ្ញុំ (អ្នកបកប្រែ) មិនបន្ថែម ឬបន្ថយខ្លឹមសារនោះទេ គឺទុកឱកាសជូនអ្នកអានយើង ពិចារណាលើការយល់ដឹងរបស់លោកហ្វ្រង់ស្វាម៉ារទីនី ដែលលោកបានសរសេរអត្ថបទនេះ ក្នុងរង្វង់ឆ្នាំ ១៩៤៩ ដោយខ្លួនឯងចុះ ដើម្បីលោកអ្នកអានយើងធ្វើការប្រៀបផ្ទឹមការយល់ដឹងនោះ ទៅនឹងការយល់ដឹងអំពីលោកសង្ឃ ឬអ្វី ៗ ដែលយើងមានក្នុងពេលបច្ចុប្បន្ន ។ ម្យ៉ាងទៀត ខ្ញុំសូមឧទ្ទិសអត្ថបទនេះ ទុកជាឯកសារសិក្សាស្រាវជ្រាវ ផងដែរ ។ 15,686 more words

via លោកសង្ឃខ្មែរ — Let’s Talk Reading

បានផ្សាយ​ក្នុង Uncategorized | បញ្ចេញមតិ

ដំណោះស្រាយពុម្ពអក្សរខ្មែរនៅលើ Telegram 2.1.4


បញ្ហាដែលយើងកំពុងតែជួបប្រទះនៅពេលនេះគឺ     ពុម្ពអក្សរខ្មែរនៅលើ  Telegram មានទំហំតូចជាងប្រក្រតី បន្ទាប់ពីយើងធ្វើការ Updated មក​កាន់​ជំនាន់ថ្មីបំផុត

ដំណោះស្រាយ

ិធីទី១៖

  • ដំឡើងពុម្ពអក្សរ “NiDA Chenla” ឬ “!KhmerOSSiemreap”ដោយទាញយក នៅទីនេះ (Download)

  • ចូល​ទៅ​កាន់​ Run”​ ដោយ​ចុច​លើ​គ្រាប់​ចុច​ Windows+Rបន្ទាប់​មក​វាយ​អក្សរ​ “regedit” និង ចុច Enter
  • HKEY_LOCAL_MACHINE\SOFTWARE\Microsoft\Windows NT\CurrentVersion\FontSubstitutes
  • តាមរយៈរូបភាពខាងលើសូមស្វែងរកពាក្យ“MS Shell Dlg 2” រួចប្ដូរតម្លៃData​ មកជា“NiDA Chenla” “!KhmerOSSiemreap” វិញ
  • បន្ទាប់មក ត្រូវ Restart ម៉ាស៊ីនកុំព្យូទ័រ ជាការស្រេច។

ិធីទី២៖

វិធីនេះ មានភាពងាយស្រួលជាងវិធីទី១ ​ដោយលោកអ្នកគ្រាន់តែទាញយកឯកសារនៅទីនេះ(Download) បន្ទាប់មកត្រូវអនុវត្តន៍ដូចខាងក្រោម

  • ដំឡើងពុម្ព​អក្សរ​ NiDA Chenla”ឬ​ “!KhmerOSSiemreap” ចុច​ពីរ​ដង​លើ“NIDACHENLA.TTF” “!KhmerOSSiemreap.ttf”

  • ចុចពីរដងនៅលើ “MS Shell Dlg 2 to NiDA Chenla.reg” “MS Shell Dlg 2 to !KhmerOSSiemreap.reg”

    ជ្រើសយកពាក្យ “Run”

    ជ្រើសយកពាក្យ “Yes”

    ជ្រើសយកពាក្យ “Yes”

    ជ្រើសយកពាក្យ “OK”

  • បន្ទាប់មក ត្រូវ Restart ម៉ាស៊ីនកុំព្យូទ័រ ជាការស្រេច។

 

 ឯកសារ៖  The Bona Notes

បានផ្សាយ​ក្នុង បច្ចេកវិទ្យា | 6 មតិ

រុក្ខជាតិ​វល្លិ​រមៀត


រុក្ខជាតិ​វល្លិ​រមៀត

អត្ថបទ​ក្រុម​ស្រាវជ្រាវ​ប្រពៃណី

ទំនៀម​ទម្លាប់​ខ្មែរ នៃ​វិទ្យាស្ថាន​ពុទ្ធសាសនបណ្ឌិត្យ

សេចក្ដី​ផ្ដើម

ប្រទេស ​កម្ពុជា ជា​ប្រទេស​មួយ​ឋិត​នៅ​ក្នុង​តំបន់​ត្រូពិច ដែល​មាន​អាកាសធាតុ​ក្ដៅ​ហើយ​សើម ជា​លក្ខណៈ​មួយ បង្ក​ការ​ងាយស្រួល ដល់​ការ​រស់​នៅ​របស់​ពួក​សត្វ​ទាំងឡាយ និង​ការ​រីក​លូតលាស់​របស់​រុក្ខជាតិ​គ្រប់​បែប​យ៉ាង ។ អំណោយ​ផល​នៃ​អាកាសធាតុ​ទាំង​នេះ បាន​ធ្វើ​ឲ្យ​រុក្ខជាតិ​វល្លិ​រមៀត អាច​ដុះ​លូតលាស់​បាន​ល្អ ស្ទើរ​តែ​គ្រប់​ទី​កន្លែង បណ្ដា​ខេត្ត​នានា​នៃ​ប្រទេស​កម្ពុជា ។

រុក្ខជាតិ ​គ្រប់​ប្រភេទ នាប​ដុះ​ពាស​ពេញ នៅ​តាម​តំបន់​នានា​ដូចជា ខ្ពង់រាប វាល​ទំនាប និង​តំបន់​ភ្នំ​ជាដើម ។ ប្រជាជន​ខ្មែរ​បាន​ទាញ​យក​ផល​ប្រយោជន៍​យ៉ាង​ច្រើន ពី​រុក្ខជាតិ​ទាំង​នោះ មក​បំពេញ​តាម​តម្រូវ​ការ​របស់​ខ្លួន ។ រុក្ខជាតិ​នីមួយ ៗ មាន​សារៈ​ប្រយោជន៍​ផ្សេង​គ្នា ទៅ​តាម​ប្រភេទ​របស់​រុក្ខជាតិ ។ យ៉ាង​ណា​មិញ នៅ​សម័យ​មុន រុក្ខជាតិ​វល្លិ​រមៀត ត្រូវ​បាន​ប្រជាជន​ខ្មែរ​យើង យក​មក​ផ្សែ​ផ្សំ​ធ្វើ​ជា​ឱសថ សម្រាប់​ព្យាបាល​រោគ ហើយ​រហូត​មក​ដល់​សម័យ​នេះ ការ​យក​រុក្ខជាតិ​វល្លិ​រមៀត​ទៅ​ផ្សំ​ជា​ថ្នាំ ក៏​នៅ​តែ​ឃើញ​មាន​បន្ត​ខ្លះ ៗ ដែរ គឺ​ដោយ​សារ​ប្រជាជន​ខ្មែរ​យើង នៅ​តែ​មាន​ជំនឿ​លើ​ថ្នាំ​បុរាណ​នៅ​ឡើយ ដោយ​សារ​តែ​មិន​ចាំបាច់ ត្រូវ​ចំណាយ​លុយ​កាក់​ច្រើន ដើម្បី​យក​ទៅ​ទិញ​ឱសថ​សម័យ ជា​ពិសេស​កត្តា​ទាំង​នេះ​ហើយ ជា​ទម្លាប់​ព្រម​ទាំង​ជា​ជំនឿ ដែល​បាន​បន្សល់​ទុក​តាំង​ពី​ដូនតា​មក ដូច្នោះ​ហើយ​ទង្វើ​ទាំង​នេះ បាន​ផ្ទេរ​ពី​ជំនាន់​មួយ​ទៅ​ជំនាន់​មួយ​ទៀត រហូត​ដល់​សព្វ​ថ្ងៃ​នេះ ។ ការ​កាប់​វល្លិ​រមៀត យក​មក​ផ្សំ​ធ្វើ​ជា​ឱសថ​បុរាណ​គ្មាន​ផល​ប៉ះពាល់​ខ្លាំងក្លា​ដូចជា ការ​កាប់​យក​ទៅ​លក់​ឲ្យ​ម្ចាស់​សិប្បកម្ម​ផលិត​ម្សៅ​វល្លិ​រមៀត​ឡើយ ព្រោះ​កាប់​សម្រាប់​តែ​យក​មក​បំពេញ​តម្រូវ​ការ​ផ្ទាល់​ខ្លួន​បន្តិច​បន្តួច​ ប៉ុណ្ណោះ ។ តែ​ទៅ​ជា​យ៉ាង​នេះ​ក៏​ដោយ ក៏​រុក្ខជាតិ​វល្លិ​រមៀត នៅ​តែ​ត្រូវ​បាន​គេ​កាប់​យក​ទៅ លក់​ឲ្យ​ម្ចាស់​សិប្បកម្ម​ផលិត​វល្លិ​រមៀត យក​ទៅ​កែ​ច្នៃ​តាម​បែប​វិទ្យាសាស្ត្រ ដើម្បី​ធ្វើ​ឲ្យ​ក្លាយ​ទៅ​ជា វត្ថុ​ធាតុ​ដើម​ដដែល ។ បច្ចុប្បន្ន​រុក្ខជាតិ​វល្លិ​រមៀត ជា​តម្រូវ​ការ​របស់​ឈ្នួញ​ក្នុង​ស្រុក និង​ក្រៅ​ស្រុក ដោយ​ពួក​គេ បាន​ប្រមូល​ទិញ​ពី​ប្រជាជន ក្នុង​បរិមាណ​យ៉ាង​ច្រើន សម្រាប់​ផលិត​ចេញ​ជា​ម្សៅ​វល្លិ​រមៀត ទុក​សម្រាប់​លក់​នៅ​ក្នុង​ប្រទេស​ខ្លះ និង​មួយ​ចំនួន​ធំ​ទៀត សម្រាប់​ដឹកនាំ​យក​ទៅ​លក់​នៅ​ក្រៅ​ប្រទេស ។ ក្នុង​រវាង​ឆ្នាំ ១៩៩៤ – ២០០០ 1 ទាំង​ការ​កាប់ និង​ការ​ផលិត​ចេញ​ជា​ម្សៅ មាន​សកម្មភាព​ខ្លាំងក្លា​ណាស់ តែ​ត្រូវ​រាជរដ្ឋាភិបាល​ហាម​ឃាត់​មិន​ឲ្យ​កាប់ និង​ផលិត​ឡើយ ព្រោះ​វា​មាន​ផល​ប៉ះពាល់​ខ្លាំង​ណាស់ ដល់​ប្រជាជន សង្គម​រស់​នៅ ជា​ពិសេស​បរិដ្ឋាន​ធម្មជាតិ​ទាំង​មូល ។

ចុចដើម្បីអានអត្ថបទបន្ដទៀត…

បានផ្សាយ​ក្នុង ឯកសារស្រាវជ្រាវ | បានដាក់ពាក្យ​គន្លឹះ , , | បញ្ចេញមតិ